ឃឹមភ្លោះ

Standard

ទាញយកបោះពុម្ព ឯកសារនេះ

Khim Plous

ឃឹមភ្លោះ គឺជាឧបករណ៍តន្ត្រីថ្មី​របស់​ខ្មែរ គ្រឿងខ្សែ ដែលមានការ វិវឌ្ឍន៍បន្ទាប់ពីតាខេភ្លោះ និងតាខេកូត ។ ឃឹមភ្លោះ​ត្រូវបានរកឃើញដោយ បុប្ផាវណ្ណ ជេដ្ឋាឧត្ដម និងការរួមយោបល់ពី លោក សក់ បុប្ផាវណ្ណ នៅឆ្នាំ ២០១២ ។ ឃឹមភ្លោះ​មានខ្សែធ្វើពីដែក ឬស្ពាន់ និងខ្ទង់​សងខាង (លើ ក្រោម) ម្ខាង​មាន ៨ ខ្ទង់ ពីរជួរ សម្រាប់សំនៀងខ្មែរ និងម្ខាងទៀតមាន ១២ ខ្ទង់ ពីរជួរ ​សម្រាប់សំនៀងបច្ចឹមប្រទេសមានកន្លះសំនៀង​ (b & #) ធ្វើអំពីឈើ មានបន្តុបឆ្អឹងពីលើ។ Read the rest of this entry

តាខេកូត

Standard

ទាញយកបោះពុម្ព ឯកសារនេះ

តាខេកូត

តាខេកូត គឺជាឧបករណ៍តន្ត្រីថ្មី​របស់​ខ្មែរ គ្រឿងខ្សែ កូតមួយប្រភេទដែលមាន​ការវិវឌ្ឍន៍ មាន​លក្ខណៈទំនើបជាង​ឧបករណ៍តន្ត្រី​ខ្មែរ​ដ៏ទៃទៀត  ដែលត្រូវបានរកឃើញដោយលោក សក់ បុប្ផាវណ្ណ និង​មាន​ការរួមយោបល់ពីឯកឧត្តម ហ៊ុន សារិន នៅឆ្នាំ ២០១១ ។ រូបរាងដើមរបស់តាខេកូតនេះ គឺបាន​មកពី​រូបរាងរបស់តាខេបុរាណ តែខុសប្លែកត្រង់មានទំហំដូចច្រលឹង ​មានភាពផតត្រង់ពោះបន្ដិចដើម្បីងាយស្រួលក្នុងការកូត មិនទើស​ឆាក​ពេលកូត ។ Read the rest of this entry

ប្រវត្តិតាខេកូត

Standard

ទាញយកបោះពុម្ព ឯកសារនេះ

ដោយ សក់ បុប្ផាវណ្ណ

នៅក្នុង​ឆ្នាំ២០១០ ពេល​ដែល​ខ្ញុំ​កំពុង​បង្កើត​តាខេ​កេះ​ភ្លោះ មាន​អតីត​សិស្ស​ខ្ញុំ​ម្នាក់​ឈ្មោះ ផុន ចាន់ធី នៅក្រុង​កំពង់​ឆ្នាំង ស្រាវជ្រាវ​ដើម្បី​ធ្វើ​ធុងបាស​​តូច​តែ​​​ឮ​សម្លេង​ខ្លាំង ។ គាត់​បាន​ចាប់​អារម្មណ៍​លើ​សត្វ​រៃ ហេតុអ្វី​ខ្លួន​វា​តូច​តែ​យំឮបាន​ឆ្ងាយ? បន្ទាប់​ពី​ធ្វើ​ការ​សង្កេត​សិក្សា​លើ​សត្វរៃ​មកឃើញ​ថា សូរ​សម្លេង​នោះ​មិន​ចេញ​ពី​មាត់​វា​ទេ គឺ​កើតឡើង​ពី​ស្លាបវា​កកិត​គ្នា ហើយ​ពោះ​វា​ប្រហោង​ក្នុង​តែប៉ុណ្ណោះ ។ ខណៈនោះ​ខ្ញុំ​ក៏នឹក​ឃើញ​ដល់​ឧបករណ៍តាខេ ជា​ឧបករណ៍​មួយ​យក​លំនាំតាម​សត្វក្រពើ ដូច្នេះ​យើង​ក៏​អាច​ធ្វើ​ឧបករណ៍​ភ្លេង​យក​តាម​សត្វរៃ​បាន​ដែរ ។ ខ្ញុំ​មាន​គម្រោង​មួយទៀត​ធ្វើ​ឧបករណ៍​កូត តាម​លំនាំ​កកិត​នៃ​សត្វរៃ ។ Read the rest of this entry

តាខេភ្លោះ

Standard

ទាញយកបោះពុម្ព ឯកសារនេះ

តាខេភ្លោះ

តាខេភ្លោះគឺជាឧបករណ៍តន្ដ្រីថ្មី​របស់​ខ្មែរមួយ ដែលមាន​ការវិវឌ្ឍន៍ មាន​លក្ខណៈទំនើបជាង​ឧបករណ៍តន្ត្រី​ខ្មែរ​ដ៏ទៃទៀត ដែលត្រូវបាន​រកឃើញ​ដោយ លោក សក់ បុប្ផាវណ្ណ នៅឆ្នាំ ២០១១ ។ ប្រភពដើមនៃ​ឧបករណ៍តាខេ​ភ្លោះនេះ គឺក្លាយមកពី​ការបូក​បញ្ចូលគ្នា រវាង តាខេបុរាណខ្សែបី ជាមួយនិង តាខេក្រូម៉ាទិចខ្សែបួន (តាខេក្រូម៉ាទិចខ្សែបួនរកឃើញដោយលោក សក់ បុប្ផាវណ្ណ នៅឆ្នាំ ២០១០) Read the rest of this entry

ប្រវត្តិ​តាខេភ្លោះ

Standard

ទាញយក ឬ​ បោះពុម្ព ឯកសារ​នេះ

ដោយ សក់ បុប្ផាវណ្ណ

វិទ្យាស្ថានអាន់ទីយ៉ូក (អន្តរវប្បធម៌)  បានបណ្ដុះគំនិតខ្ញុំឲ្យស្រឡាញ់ឧបករណ៍ភ្លេងខ្មែរ ។ ក្រោយពេលខ្ញុំបានរៀនចប់បរិញ្ញាបត្រផ្នែកអន្តរវប្បធម៌ (២០០៧) មក ខ្ញុំចាប់ផ្ដើមរើសគ្នា ដើម្បីរៀនភ្លេងប្រពៃណីខ្មែរ ។ ពួកគេបានរើសកាន់ឧបករណ៍ផ្សេងៗ អស់នៅសល់តែតាខេប៉ុណ្ណោះសម្រាប់ខ្ញុំ ។ ខ្ញុំបានរកគ្រូម្នាក់ឈ្មោះធា ជាសិស្សសាលាមធ្យមសិក្សាតន្ត្រីបុរាណ ឯកទេសឃឹមប៉ុន្តែគាត់ចេះឧបករណ៍ច្រើន ដើម្បីបង្រៀនពួកខ្ញុំ ។

ក្រោយពេលខ្ញុំបានរៀនឧបករណ៍តាខេ បាន២ខែ មកឃើញថាមានការលំបាករៀន និងមិនអាចលេងបទទូលំទូលាយទូទៅគ្រប់បែបយ៉ាង ដូចជាឧបករណ៍ភ្លេងសម័យ ភាគច្រើនលេងតែបទបុរាណ វាខ្វះសំនៀងចំហៀង (# ឬ b កន្លះសម្លេង) លើកលែងតន្ត្រីករនោះជំនាញ មានទេពកោសល្យលេងគ្រលឺតបង្អូស ប៉ុន្តែក៏បានតែបទខ្លះៗ ប៉ុណ្ណោះ ។ Read the rest of this entry

ពត៌មាន​ CEN ស្នាដៃ​កូន​ខ្មែរ ច្នៃ​ឧបករណ៍​ភ្លេងបុរាណ អាច​លេង​ជា​បទ​ភ្លេង​បែប​អឺរ៉ុប​បាន​

Standard

ចុចទីនេះ ដើម្បី​អានឯកសារដើម

(ថ្ងៃទី 16 មិថុនា 2012, ម៉ោង 10:46:AM) | ដោយ: ចៅចិត្រ
លោក សក់ បុប្ផាវណ្ណ កំពុងលេងឧបករណ៍តាខេកូត

លោក សក់ បុប្ផាវណ្ណ កំពុងលេងឧបករណ៍តាខេកូត

ភ្នំពេញ: ដោយការចូលចិត្តស្រលាញ់ និងចង់ចូលរួមថែរក្សានូវឧបករណ៍ភ្លេងបុរាណខ្មែរ បានជំរុញទឹកចិត្តឲ្យកូនខ្មែរមួយរូប បានប្តេជ្ញា កែច្នៃ ឧបករណ៍ភ្លេងបុរាណខ្មែរ ឲ្យលែងបានពីរបែប គឺចាប់យកខ្ទង់សំឡេងបែបខ្មែរក៏បាន ចាប់យកខ្ទង់សំឡេងបែបពួក បច្ចឹមប្រទេស ក៏បានទៀតផង។យើងធ្លាប់ដឹងនឹងស្គាល់រួចមកហើយ នូវឧបករណ៍ភ្លេងខ្មែរជាច្រើន មានដូចជា ទ្រ ឃឹម តាខេ ស្គរ… និងជាច្រើនទៀត។ដោយស្រឡាញ់ និងចូលចិត្ដ ខាងវិស័យសិល្បៈ តាំងពីក្មេង គាត់ក៏មានគំនិតធ្វើរបស់ទាំងនោះ ឡើងមក។ ម្ដាយរបស់លោក គឺជាអតីតអ្នកសិល្បៈមួយរូប តាំងពីសង្គមចាស់ ហើយក៏មិនចង់ឱ្យកូនក្លាយជាអ្នកសិល្បៈ ដូចគាត់ ក៏បានឱ្យកូនទៅរៀនអ្វីផ្សេងវិញ។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក សក់ បុប្ផាវណ្ណ អាយុ ៤២ ឆ្នាំ ជាគ្រូបង្រៀននៅវិទ្យាល័យបាក់ទូក ផ្នែកផែនដីវិទ្យា និងភូមិវិទ្យា ថ្នាក់ទី១២ មិនបានបោះបង់ចោលទេ គឺលោកបានធ្វើការកែច្នៃ ប្រភេទឧបករណ៍ភ្លេងបុរាណខ្មែរ ដែលគេយកទៅប្រគុំ ក្នុងវង់តន្ត្រី មហោរី រឺលេងភ្លេងការ ដោយលោកបានកែច្នៃ ឧបករណ៍ បានបីប្រភេទហើយ ឧបករណ៍នោះ មាន តាខេ លោកធ្វើទៅជា តាខេភ្លោះ ឃឹម ទៅជាឃឹមភ្លោះ និងឧបករណ៍មួយទៀត គឺលោក បង្កើតឡើងថ្មីតែម្តង គឺ តាខេកូត។ Read the rest of this entry

ពិធីបើកសន្និសីទស្តីអំពី «ឧបករណ៍តាខេ ច្នៃក្នុងសិល្បៈតន្ត្រីខែ្មរ» នៅរាជបណ្ឌិតសភាកម្ពុជា

Standard
(ពីឆ្វេងទៅស្ដាំ) លោក សក់ បុប្ផាវណ្ណ និងឯកឧត្តមបណ្ឌិតសភាចារ្យស៊ុំ ឈុំប៊ុន

(ពីឆ្វេងទៅស្ដាំ) លោក សក់ បុប្ផាវណ្ណ និងឯកឧត្តមបណ្ឌិតសភាចារ្យស៊ុំ ឈុំប៊ុន

ពិធីបើកសន្និសីទស្តីអំពី «ឧបករណ៍តាខេច្នៃក្នុងសិល្បៈតន្ត្រីខែ្មរ» ត្រូវបានមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិតសភាកម្ពុជា សម្រាប់បង្ហាញជាសាធារណៈនូវការរកឃើញឧបករណ៍តាខេភ្លោះ តាខេក្រូម៉ាទិច និងតាខេកូត ដែលមានការចូលរួមពីសំណាក់ឯកឧត្តម-លោកជំទាវបណ្ឌិតសភាចារ្យ វាគ្មិន និងភ្ញៀវកិត្តិយសដែលជាសាស្ត្រាចារ្យនៃមហាវិទ្យាល័យតូរតន្ត្រីនៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក៏ដូចជាសិស្សនិសិត្សជាច្រើននាក់ផងដែរ ។

Read the rest of this entry

របៀប​រឹត​ខ្សែ​តាខេ

Standard
  • មួលព្រលួតថយក្រោយ បន្ធូរ
  • មួលព្រលួតទៅមុខ បន្តឹង

របៀបរឹតខ្សែសំនៀងឧបករណ៍តាខេ គឺរឹតតម្រូវទៅតាមវង់ភ្លេង ។ ប៉ុន្តែនៅខណៈនេះយើងលើកយករបៀបរឹតតម្រូវវង់ភ្លេងមហោរីគឺ ៖

  • ខ្សែទី ១ (ខ្សែឯក) សម្លេងសុល G
  • ខ្សែទី ២ (ខ្សែគ) សម្លេងរ៉េ D
  •  ខ្សែទី ៣ (ខ្សែបន្ទរ សម្លេងសុល G ទាបជាងខ្សែឯក ១ តានអស្ដា (1 Octave)

គេរឹតខ្សែទី ១ ដោយធៀបជាមួយឧបករណ៍ដែលគេកំណត់សំនៀងមិនប្រែប្រួល ដូចជារនាតឯក ឬឧបករណ៍សម័យដូចជា ឃីបដ យ៉ាប៉ាស្យុង… ។

ពេលធៀបខ្សែឯកត្រឹមត្រូវហើយ គេធៀបខ្សែគដោយចុចខ្ទង់ទី ៣ នៃខ្សែគឲ្យឆ្លើយសំនៀងដូចខ្សែឯក បន្ទាប់មកទៀត រឹតខ្សែបន្ទរឲ្យឆ្លើយសម្លេងសំនៀង ដូចខ្សែឯកដោយទាបជាង ១ តានអស្ដា (1 Octave) ។

របៀប​ប្រើប្រាស់​តាខេ

Standard

ជំហរក្នុងការអង្គុយលេងតាខេ

  • ពេលលេង គេដាក់តាខេពីមុខ អ្នកលេងអង្គុយពីក្រោយ ដៃឆ្វេងចុចលើខ្សែជិតខ្ទង់ ដៃស្ដាំកាន់ក្រចកកេះ ។

ក្រចក និងរបៀបកាន់ក្រចក (ដៃស្ដាំ)

  • ក្រចករាងមូលទ្រវែងស៊ីឡាំងប្រវែងជិតមួយចង្អុលដៃដូចសសរស្រួចចុង
  • សម្រាប់អ្នកហាត់ថ្មី គេចងក្រចកនឹងចង្អុលដៃកាន់ឲ្យជាប់ ប្រើកដៃធ្វើចលនា កេះចូល និងកេះចេញ ។ កុំឲ្យកេះក្រចកចូលជ្រៅពេក ពីព្រោះវាធ្វើឲ្យទាក់រត់ក្រចកមិនលឿន សូមចាក់ក្រចកត្រឹមប្រហែល ០.៣៥ ស.ម ។

របៀបប្រើដៃឆ្វេង

  • គេប្រើតែម្រាម ៣ ទេ សម្រាប់ដេញតាខេគឺ

១. ម្រាមដៃនាង

២. ម្រាមដៃចង្អុលខ្មោច (កណ្ដាល)

៣. ម្រាមដៃចង្អុល (បន្ទាប់ពីមេដៃ)

  • ម្រាមដៃចង្កោង មេដៃទប់ដាក់លើដងស្នូក ធ្វើដូច្នេះទើបម្រាមដៃមានកម្លាំង ។ ប្រើចុងម្រាមដៃចុចទៅលើខ្សែ ទើបអាចរត់លឿន ចន្លោះពីម្រាមដៃមួយទៀត កន្ធែកឃ្លាតពីគ្នាទៅតាមខ្ទង់ ចុងម្រាមកុំឲ្យឃ្លាតពីខ្សែខ្ពស់ពេក គឺប្រហែលតែ ០.៥ ស.ម ទៅ ១ ស.ម បានហើយ ដើម្បីឲ្យយើងអាចចុចសម្លេងផ្សេងទៀតទាន់ពេល ប្រសិនបើយើងលើកចុងម្រាមដៃខ្ពស់ពេក ចម្ងាយឃ្លាតពីខ្សែឆ្ងាយ ពេលយើងចុចសម្លេងផ្សេងទៀតធ្វើឲ្យយឺតពេល ដៃយើងរត់មិនរហ័ស ។
  • ចុចចំពីលើខ្ទង់ធ្វើឲ្យសម្លេងឮខ្ទប់មិនពីរោះ ត្រូវចុចនៅក្បែរខ្ទង់ ឬនៅចន្លោះខ្ទង់វិញ ឮពីរោះជាងមិនឮខ្ទប់ ។

អំពី​តាខេ ឬ​តៈខេ

Standard

តាខេ ឬតៈខេ (Takhe) គឺជាគ្រឿងភ្លេងបុរាណមួយស្ថិតនៅក្នុងប្រភេទឧបករណ៍ដែលមានខ្សែ មានការអភិវឌ្ឍន៍ និងមានលក្ខណៈទំនើបជាងឧបករណ៍តន្ត្រីបុរាណផ្សេងៗទៀត ។ តាខេ ឬតៈខេនេះបានវិវឌ្ឍមកពីឧបករណ៍ចាប៉ីដងវែង បើយើងប្រៀបធៀបឧបករណ៍តាខេ ឬតៈខេ និងឧបករណ៍ចាប៉ីដងវែង ឃើញថាមានលក្ខណៈស្រដៀងគ្នា តាំងពីខ្សែប្រគៀន ខ្ទង់ក៏មានចំនួនស្មើគ្នាដែរ ។

តាខេ គឺជាឧបករណ៍តន្ត្រីបុរាណមួយដែលមានលក្ខណៈជឿនលឿន សម្រាប់បច្ចេកទេសសម្ដែងបទភ្លេង ។ គេអាចប្រើប្រាស់សំនៀងតាខេបានច្រើនជាងសំនៀងចាប៉ី ក្នុងការប្រគំបទភ្លេងទូទៅ ដូចជា បទភ្លេងការ បទភ្លេងអាយ៉ៃ បទចាប៉ី និងបទភ្លេងផ្សេងៗទៀតទៅតាមកម្រិតទេពកោសល្យរបស់តន្ត្រីករម្នាក់ៗ ។

ឧបករណ៍តាខេនេះមានពីរប្រភេទ ៖

  1. តាខេឯក ៖ មានតួប្រវែងប្រហែល ១.៣០ ម មានសាច់ក្រាស់ និងដើរផ្លូវញឹកជាងតាខេធុង ។ សូរខ្ពស់ជាង ១ តានអស្ដា ។
  2. តាខេធុង ៖ មានតួទំហំធំជាងតាខេឯក មានប្រវែងប្រហែល ១.៥០ ម ។ តួធុងមានសាច់ស្ដើងជាងតាខេឯក ដើម្បីឲ្យមានសូរធំ ផ្លូវដើរលេងដូចរនាតធុង ។ សូរទាបជាងតាខេឯក ១ តាន អស្ដា (អុកតាវ) ។ (Octave)